នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ ឆ្នាំគោល (ឆ្នាំ២០២៤) និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARMIS ដល់មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត អមដោយ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជំនាញ និងមន្រ្តីជំនាញ លោក លោកស្រី តំណាងអភិបាលក្រុង ស្រុក និងមន្រ្តីជំនាញ លោក លោកស្រី មេឃុំ ចៅសង្កាត់ និងលោក លោកស្រីជំជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ចំនួនប្រមាណ ២០០នាក់។